សៀវភៅ​ដែល​តាម​ព្យញ្ជនៈ [i] ក្រៅ​លោកិយ​នេះ [/ i​] ។ Download ហើយ​អាន​វា​សម្រាប់​ខ្លួន​ឯង​!

ចលនា​ Raelian

សារ

អស់រយៈពេលជាច្រើនទស្សវត្តមកហើយ អ្នកប្រាជ្ញ បាននិងកំពុងពិភាក្សគ្នានូវលទ្ធិភាពសំខាន់ៗពីរ សំរាប់ប្រភព និងអត្ថន័យ នៃជីវិត។ ការចង់បានខ្លះចំពោះ ផ្នែកទស្សនវិទ្យាជាន់ខ្ពស់ ដែលពួកគេមិនអាចស្វែងរកបាននៅក្នុង ទ្រឹស្តីនៃបដិវត្ត អំឡុងពេលដែលអ្នកដ៏ទៃផ្សេងទៀត ច្រានចោលនូវសំអាងមិនសមហេតុផលចំពោះ ព្រះជាម្ចាស់។
ប៉ុន្តែតើមានទ្រឹស្តីមូយណា ដែមនុស្សគ្រប់គ្នាមានទាំងផ្នែកទស្សនវិទ្យា ដ៏ជ្រាលជ្រៅ និងហេតុផល បានកើតមានដែរ រឺទេ?
នេះគឺអ្វីដែល “សារ” មានបំណងចង់បាន: រាប់ពាន់ឆ្នាំកន្លងមកហើយ អ្នកវិទ្យាសាស្រ្តមកពីភពផ្សេងទៀតមកកាន់ភពផែនដី ហើយបានបង្កើតគ្រប់ទំរង់ទាំងអស់នៃជីវិត រួមទាំងមនុស្សជាតិ ដែលពួកគេបានបង្កើតដូចរូបរាងរបស់ពួកគេ។ យោងទៅលើវិទ្យាសាស្រ្ត និងការងាររបស់ពួកគេ អាចត្រូវបានគេរកឃើញនៅក្នុងអត្តបទបុរាណ នៃវប្បធម៌ជាច្រើន។ ដោយសារតែបច្ចេកវិទ្យាទំនើបខ្ពស់បំផុតរបស់ពួកគេ ពួកគេត្រូវបានចាត់ទុក ជាព្រះជាម្ចាស់ដោយបុព្វបុរសដំបូងរបស់យើង ហើយជារើយៗសំដៅទៅដល់ 'អេឡូហ៊ីម' ដែលពាក្យបុរាណមានន័យថា 'អ្នកទាំងឡាយណា ដែលមកពីលើមេឃ'។
ដោយសារតែពាក្យពហុវច្ចនៈ, Elohim ត្រូវបានបកប្រែច្រឡំ ជាឯវច្ចនៈ 'God' យោងទៅលើអ្វីដែលមាននៅ ក្នុងគម្ពីរសាសនាសម័យទំនើប។
យ៉ាងណាម៉ិញ, មនុស្សទាំងនេះបានមកពីលើមេឃ (អេឡូហ៊ីម) បានអប់រំមនុស្សជាតិតាមសម័យកាល ដោយការជួយពី សារហារីផ្សេងៗគ្នា (ហៅថាព្យាការីផងដែរ) ជាមនុស្សដែលពួកគេបានទាក់ទង។ សារហារីម្នាក់ៗ ត្រូវបានផ្តល់សារ សក្តសមសំរាប់កំរិតយល់ដឹង សំរាប់គ្រានោះ ជាមួយនឹងគោលបំណងដំបូងសំរាប់បំពាក់ បំប៉នគោលការណ៌គ្រឹះ នៃការគោរព និងធម៌អហិង្សា។ នៅគ្រាមួយដែលមនុស្សជាតិ ឈានទៅដល់កំរិតមួយអាចយល់ពី វិទ្យាសាស្រ្ត អេឡូហ៊ីម សំរេចចិត្តបង្ហាញខ្លួនឯងជា UFO ហើយផ្តលសារចុងក្រោយ។ រ៉ា អែល ត្រូវបានប្រគល់បេសកម្មពីរ: ផ្សព្វផ្សាយសារចុងក្រោយនោះនៅលើភពផែនដី និងរៀបចំស្ថានទូតដើម្បីស្វាគមន៌ ដំណើរវិលត្រឡប់នៃបុព្វបុរសយើង។

អ្នកបដិសេធអទិទេព 'Intelligent Design Theory' ផ្តល់នូវដំណោះស្រាយសមហេតុផល ចំពោះការពិភាក្សាសម័យចាស់រវាង អ្នកមានជំនឿលើព្រះជាម្ចាស់ និងអ្នកបដិវិត្តនិយម។ វាត្រូវគ្នា មិនត្រឹមតែរបកគំហើញ ផ្នែកវិទ្យាសាស្រ្ត នាពេលបច្ចុប្បន្ន ប៉ុន្តែជាមួយកំណត់ត្រា ប្រវត្តិសាស្ត្របុរាណ គ្រប់វប្បធម៌ទាំងអស់។
ប៉ុន្តែការនិយាយប៉ុន្នេះ មិនគ្រប់គ្រាន់ទេ សូមអានសៀវភៅ Intelligent Design - សារពីអ្នកបង្កើតយើង ដោយខ្លួនឯង និងស្រាវជ្រាវបន្ថែម។
ពួកយើងធានាថា អ្នកនឹងមិនមើលពិភពលោកក្នុងផ្លូវដដែលម្តងទៀតនោះទេ!